ត្រឡប់ក្រោយ

សម្ដេច ហ៊ុន សែន ប្រាប់បរទេសកុំយកជំនួយមកគាបសង្កត់ដំណើរការបោះឆ្នោតនៅកម្ពុជា

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​នឹង​បន្តដំណើរ​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង ឆ្នាំ​២០១៨ ជាធម្មតា ដោយ​គ្មាន​ការរាំងស្ទះ​អ្វី​ឡើយ​។  បើទោះជា​មិន​និយាយ​ចំឈ្មោះ​ឯកឧត្តម កឹម សុខា ក្តី តែ​ប្រមុខ​រដ្ឋាភិបាល បាន​អះអាងថា ករណី​រឿងអាស្រូវ​ផ្លូវភេទ​របស់​អ្នកនយោបាយ គឺជា​រឿង​បុគ្គល មិនមែនជា​រឿង​នយោបាយ​ទេ ហើយ​បរទេស​កុំ​យក​ជំនួយ​មក​គាបសង្កត់​និង​គំរាមកំហែង ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ដោយសារ​ករណី​បុគ្គល​នយោបាយ​នេះ​។​ថ្លែង​ចំពោះមុខ​បណ្ដា​អង្គទូត​នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បញ្ជាក់ថា បើសិនជា​ម្ចាស់ជំនួយ​បរទេស មិន​ផ្ដល់ជំនួយ​ដល់​ការចុះឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា ដោយសារតែ​រឿង​មេដឹកនាំ​បក្សប្រឆាំង​នេះ រដ្ឋាភិបាល​លោក​នឹង​ចំណាយ​ថវិកា​បោះឆ្នោត​ខ្លួនឯង ដោយ​មិន​រង់ចាំ​ពឹង​ជំនួយ​នេះឡើយ​។ «​កុំ​ឲ្យ​ថា​កម្ពុជា​ស្អី​ពឹង​គេ ស្អី​ក៏​ពឹង បើ​ជួយ​ក៏​ជួ​យមក បើ​មិន​ជួយ​ក៏​អត់​ទៅ កុំ​ចាំបាច់​និយាយ​ច្រើនពេក​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41581&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា