ត្រឡប់ក្រោយ

ACU ពិគ្រោះយោបល់អំពីការរៀបចំសេចក្ដីព្រាងច្បាប់ការពារសាក្សីនិងអ្នករាយការណ៍

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ការពារ​សាក្សី និង​បុគ្គល​រាយការណ៍ រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ក្រុម​អ្នក​ច្បាប់ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។សិក្ខាសាលា​នេះ​មាន​គោលបំណង​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​សម្រាប់​រៀបចំ​សេចក្ដី​ព្រាង​បឋម​នៃ​ច្បាប់​ទាំង​ពីរ​នេះ ហើយ​ផ្ដល់​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​ការពារ​សាក្សី និង​បុគ្គល​រាយការណ៍​ដល់​អ្នក​ចូលរួម​ពី​សំណាក់​ក្រុម​ការងារ និង​អ្នក​ជំនាញ​ផង​ដែរ។ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បាន​លើក​ឡើង​ថា សាក្សី​ជា​តួអង្គ​យ៉ាង​សំខាន់ បើ​គ្មាន​សាក្សី​មិន​អាច​ឲ្យ​តុលាការ​រក​យុត្តិធម៌​បាន​នោះ​ទេ។ លោក​បន្ថែម​ថា ច្បាប់​ការពារ​សាក្សី​នេះ នឹង​ចូលរួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព យុត្តិធម៌ និង​ការ​បង្ក្រាប​បទល្មើស​តាម​រយៈ​ការ​បង្កើត និង​ពង្រឹង​យន្តការ​ធានា និង​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​សាក្សី និង​បុគ្គល​រាយការណ៍។ប្រភពRFA

 

http://www.rfa.org/khmer/news/law/acu-discuss-on-draft-law-to-protect-witnesses-06292016070119.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា