ត្រឡប់ក្រោយ

លោក សម រង្ស៊ី៖ ខ្ញុំពិតជាវិលចូលប្រទេសវិញនៅមុនការបោះឆ្នោតខែមិថុនា ឆ្នាំ២០១៧

មេ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​គឺ​លោកសម​ រ​ង្ស៊ី​ បាន​អះអាង​ថា​ លោក​ពិតជា​វិល​ត្រលប់​ចូល​ប្រទេស​វិញ​ ជា មួយនឹង​ការ​យល់ព្រម​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ គឺ​ប្រហែល​នៅ​ខែឧសភា​ ឆ្នាំ​២០១៧​។​ លោក​ថា​ វត្តមាន​របស់​លោក​សំខាន់​ណាស់​ដើម្បី​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​មាន​ភាព​សេរី​ និង​ត្រឹមត្រូវ​ ហើយ​បើ​ពុំនោះ​ទេ​ សហគមន៍​អន្តរជាតិ​ នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ​ បើ​លោក​មិន​អាច​ចូល​ប្រទេស​វិញ​បាន​នោះ​។​ តែ​បែប​នេះ​ក្ដី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ លោក​ សម​ រ​ង្ស៊ី​ នឹង​មក​ដេក​នៅ​សណ្ឋាគារ​ព្រៃ​ស​ បើ​ហ៊ាន​មក​ជាន់​ដី​កម្ពុជា​វិញ​នោះ​។​ លោក​ សម​ រ​ង្ស៊ី​ ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លូ​ន​បាន​អះអាង​ថា​ លោក​នឹង​វិល​ចូល​ប្រទេស​វិញ​នៅ​មុន​ខែមិថុនា​ ឆ្នាំ​២០១៧​ គឺ​មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ដែល​នឹង​ប្រព្រឹត​ទៅ​នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​។​ លោក​ សម​ រ​ង្ស៊ី​ បញ្ជាក់​ដូចនេះ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ នៅ​ទីក្រុង​ម៉ានីល​ ទី​ដែល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​លោក​ ដើម្បី​វាយតម្លៃ​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​។ប្រភពវិទ្យុFM102

http://wmc.org.kh/archives/21333

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា