ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីសរសើរកញ្ញា ធី សុវណ្ណថា រឿងជួយការពារព្រៃឈើ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានសរសើរសកម្មជនហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ដែលលោកថាបានចូលរួមក្នុងការជួយការពារបរិស្ថាន។ក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោក ហ៊ុន សែន បានថ្លែងយ៉ាងខ្លីបែបសរសើរថាកញ្ញា ធី សុវណ្ណថា បានដឹកនាំក្រុមទៅតំបន់អារ៉ែង ដែលលោកនេះជាចលនាជួយការពារបរិស្ថានមួយ។ លោកបន្តថាលោកជំរុញនិងលើកទឹកចិត្តឲ្យមានចលនាបែបនេះ។ លោកថ្លែងថា៖ “កញ្ញាធី សុវណ្ណថាដែលជាគេហៅថាអ្នកលេងខាងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរទៅតំបន់អារ៉ែង អញ្ចឹងទេអាហ្នឹងវាជាចលនាជួយការពារមួយ ជំរុញលើកទឹកចិត្តឲ្យពួកគាត់បន្តទៅ។ វាអត់មានអីខុសទេ ឲ្យទៅជួយការពារព្រៃឈើ កុំទៅជួយកាប់ឈើ កុំទៅជួយលួយលាក់ឈើ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួមស្អប់ខ្ពើមចំពោះឈ្មួញនិងពួកអ្នកកាប់ឈើដែរ”។នេះជាលើកដំបូងហើយដែលលោក ហ៊ុន សែន និយាយពីឈ្មោះធី សុវណ្ណថា ដែលបច្ចុប្បន្នជាប្រធានអង្គការយុវជនកិច្ចការសង្គម។ ក្នុងឱកាសទិវាមច្ឆានោះ លោក ហ៊ុន សែន ក៏បានលើកឡើងពីកញ្ញាមាស សុខសោភា តារាចម្រៀងផលិតកម្មថោន ក្នុងការបំបួសដើមឈើផងដែរ។ លោកជំរុញឲ្យការពារព្រៃឈើដែលកំពុងមាននិងដាំដើមឈើបន្ថែមទៀត។ប្រភពVOD

http://vodhotnews.com/2016/07/hun-sen-applauds-thy-sovantha

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា