ត្រឡប់ក្រោយ

៣ខែនេះ រដ្ឋសភាសម្រេចបានលទ្ធផល៧ចំណុច

រដ្ឋសភា​បានអនុម័ត​ចប់សព្វគ្រប់​លើ​សេចក្តីព្រាងច្បាប់ រួមទាំង​បញ្ហា​ផ្សេងៗ បាន​ចំនួន​៧​ចំណុច ក្នុងសម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៦ នីតិកាល​ទី​៥​។ លទ្ធផល ដែល​រដ្ឋសភា សម្រេចបាន​ក្នុង​រយៈពេល​៣​ខែ​នេះ គឺ​១. ការអនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៧ ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​។ ២. ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​សមាជិក​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល និង​បំពេញ​បន្ថែមចំនួន​២៦​រូប​។ 
 ៣. ការបោះឆ្នោត​ជ្រើសតាំង​លោក សំ ព្រហ្មនា អតីត​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​នីតិកាល​ទី​៧​។ ៤. ការបោះឆ្នោត​ជ្រើសតាំង​លោក ខៀវ មុត អតីត​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣​។ ៥. ការអនុម័ត​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​បន្ត​នីតិវិធី​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និង​ឃុំខ្លួន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ៦. ការអនុម័ត​ឲ្យ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី លើ​ករណី​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ៧. ការឆ្លើយបំភ្លឺ​ដោយផ្ទាល់​មាត់​របស់លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជូន​រដ្ឋសភា​។​ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41634&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា