អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ មានប្រតិកម្មតប ទៅនឹងការលើកឡើង របស់ប្រធានគណបក្ស សង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ថា មានតែឯកឧត្តមទេ ដែលត្រូវកែខ្លួន ពីការមូលបង្កាច់ និងបរិហាកេរ្តិ៍គេឯង។ការថ្លែងដូចនេះ របស់លោកបានធ្វើឡើង បន្ទាប់ពីឯកឧត្តម សម រង្ស៊ី លើកឡើងនៅ ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា “មេដឹកនាំប្រទេសសព្វថ្ងៃ មិនព្រមកែខ្លួន នៅតែគាបសង្កត់ប្រជាពលរដ្ឋ នៅតែរំលោភសិទ្ធិមនុស្ស ហើយនៅតែ ចាប់ប្រជារាស្ត្រ ធ្វើជាចំណាប់ខ្មាំង ចំពោះមុខម្ចាស់ជំនួយបរទេស ពេលនោះ ប្រជាពលរដ្ឋនៅតែគ្មានសេរីភាព ហើយអំណាច ផ្តាច់ការនៅតែបន្ត , ជំនួយអន្តរជាតិអាចត្រូវគេកាត់ផ្តាច់ ឬកាត់បន្ថយ , កិត្តិយសប្រទេស នៅតែអាប់ឱន ដោយសារមេដឹកនាំ ប្រទេសប្រព្រឹត្ត អំពើមិនថ្លៃថ្នូរ ដូចសព្វថ្ងៃ”។ប៉ុន្តែលោក សុខ ឥសាន បានបញ្ជាក់ថា “រាជរដ្ឋាភិបាល និងគណបក្សប្រជាជន មានអីត្រូវកែខ្លួន ព្រោះលោក (នាយករដ្ឋមន្រ្តី) មានប្រព្រឹត្តខុសអី ដូចឯកឧត្តម សម រង្ស៊ី មានតែឯកឧត្តមសម រង្ស៊ី ទេដែលត្រួវកែខ្លួននោះ បើធ្វើអីមិនបានដល់ផល ប្រយោជន៍របស់ជាតិ កុំនិយាយមូលបង្កាច់ និងបរិហាកេរ្តិ៍ នោះជាទម្លាប់របស់គាត់ តាំងពីដើមមក”។ប្រភពដើមអម្ពិល
http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/9469.html