សមត្ថកិច្ចខេត្ដព្រះវិហារនៅព្រឹកថ្ងៃសុក្រនេះបានឃាត់ក្រុមព្រះសង្ឃនៃអង្គការព្រះពុទ្ធសាសនា ដើម្បីសន្ដិភាពដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ ខណៈគ្រោងនិមន្ដអប់រំឲ្យពលរដ្ឋចូលរួមការពារធនធានធម្មជាតិនៅខេត្ដនោះ។អ្នកសម្របសម្រួលគម្រោងជនជាតិដើមភាគតិចគួយនៃអង្គការពន្លកខ្មែរខេត្ដព្រះវិហារលោក កែវ ស៊ីផុន ប្រាប់VODថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ និងព្រះសង្ឃ៣អង្គទៀតនៃក្រុមអង្គការព្រះពុទ្ធសាសនាដើម្បីសន្ដិភាពត្រូវបានសមត្ថកិច្ចបានឃាត់ព្រះកាយ ខណៈកំពុងនៅក្នុងបន្ទប់ ដើម្បីរងចាំជួបជាមួយបណ្ដាញការពារព្រៃឈើនៅក្នុងផ្ទះសំណាក់មួយនៅខេត្ដព្រះវិហារ ដោយសមត្ថកិច្ចលើកហេតុផលថាមិនបានជូនដំណឹងដល់អាជ្ញាធរជាមុន។លោកបន្ដថា សមត្ថកិច្ចប្រមាណ២០នាក់បានបិទទ្វារបងផ្ទះសំណាក់មិនឲ្យព្រះសង្ឃទាំងអស់និមន្ដចេញដំណើរបន្ដទៅតំបន់ផ្សេងៗទៀត ដើម្បីអប់រំពលរដ្ឋឲ្យចេះការពារព្រៃឈើនិងចែកអាវយឺតដែលសរសេរថា «ការពារព្រៃឈើឡង់» ដល់ពលរដ្ឋនោះទេ។ស្នងការរងនគរបាលខេត្ដព្រះវិហារលោក កែវ ចំរើន ប្រាប់ថាលោកជាប់រវល់មិនអាចបកស្រាយករណីនេះបានទេ។ប្រភពVOD
http://vodhotnews.com/2016/07/5-monks-have-been-detained-in-preah-vihear-province