លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានពន្យល់សាធារណជនពីការហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិថា“អាគុក” ដោយលោកថាលោក កឹម សុខា តែងតែង“ចាក់ក្រឡេកនិងញុះ”ឲ្យលោកខឹង ទើបលោកថាលោកតបតវិញដោយប្រើពាក្យពេចន៍មានអត្ថន័យបែបប្រមាថដល់អ្នក នោះវិញ។កាលពីថ្ងៃទៅ២៩ ខែមិថុនា លោកនាយករដ្ឋមន្ត្រី បានហៅលោក កឹម សុខា ថា“អាគុក” ក្រោយពីលោកកឹម សុខា បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានReuters ថាលោកនាយករដ្ឋមន្ត្រីភ័យខ្លាចការចាញ់ឆ្នោតនាពេលខាងមុខនិងបានយកលោក កឹម សុខា ធ្វើជាមុខសញ្ញាដែលត្រូវធ្វើទុក្ខបុកម្នេញ។ លោក ហ៊ុន សែន បានថ្លែងកាលនោះថា៖ “ហើយខ្ញុំសូមផ្តាំណា ខ្ញុំមើល Reuters ដែលសម្ភាសន៍ គេថាលោក ហ៊ុន សែន ភ័យ អាអ្នកនៅកន្លែងអាបួនជ្រុងហ្អេះ ចេញមក មិនទាន់ដល់ម៉ោងទេ លោកឯងថាលោក ហ៊ុន សែន ភ័យៗ ខ្លាចចាញ់ឆ្នោត តែសូមផ្តាំទៅលោកឯងជាប់គុកមិនមានថ្ងៃចេញរួចទេ អាគុក កុំព្រហើនណា”។ក្នុងទិវាមច្ឆាជាតិថ្ងៃទី១ ខែកក្កដា នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្ត្រីបានសួរទៅកាន់ប្រជាពលរដ្ឋចូលរួមក្នុងវេទិកានោះ បែបជាឧទាហរណ៍ថាបើសិនជាមានគេមកចាក់ក្រឡេក ហើយអ្នកត្រូវគេចាក់ក្រឡេកនោះភ្ញាក់វាសដៃត្រូវធ្វើឲ្យរងរបួស លោកបានសួរថាតើអ្នកណាជាអ្នកខុស។ប្រភពVOD
http://vodhotnews.com/2016/07/hun-sen-defenses-word-using-prisoner-for-sokha