ត្រឡប់ក្រោយ

សកម្មជនបក្សប្រឆាំងមួយរូបអំពាវនាវរកយុត្តិធម៌ពេលឡើងតុលាការ

សកម្មជនបក្សប្រឆាំងមួយរូប លោក អ៊ុក ពេជ្រសំណាង ស្នើឲ្យសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទរបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្តន្ទាទោសរូបគេឲ្យជាប់ពន្ធនាគារ២ឆ្នាំនិងពិន័យជាប្រាក់សរុប១៤លានរៀលទាក់ទិននឹងការតវ៉ាប្រឆាំងការរំលោភដីធ្លីកាលពីឆ្នាំ២០១៤។លោក អ៊ុក ពេជ្រសំណាង អាយុ៦០ឆ្នាំស្នាក់នៅសង្កាត់ផ្សាចាស់ ខណ្ឌដូនពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នៅពេលសកម្មជនរូបនោះបានចូលរួមតវ៉ាជាមួយអ្នកមានជម្លោះដីធ្លីមកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ក្រោយមកសាលាដំបូងបានសម្រេចផ្តន្ទាទោសលោក អ៊ុក ពេជ្រសំណាង ឲ្យជាប់ពន្ធនាគារពីរឆ្នាំ ពិន័យ៤លានរៀលចូលថវិការដ្ឋនិង១០លានរៀលផ្សេងទៀតឲ្យទៅដើមបណ្តឹងជាប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា ចោទពីបទប្រឆាំងមន្ត្រីរាជការសាធារណៈនិងជេរប្រមាថ ខណៈអ្នកតវ៉ានិងក្រុមសន្តិសុខប៉ះទង្គិចគ្នាជិតផ្ទះនាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យ។ក្នុងសវនាការលើបណ្តឹងទាស់នៅថ្ងៃទី៣០ខែមិថុនានេះ លោក អ៊ុក ពេជ្រសំណាង ប្រាប់ចៅក្រមក្នុងអង្គជំនុំជម្រះសាលាឧទ្ធរណ៍ថា លោកគ្មានចេតនាប្រឆាំងមន្ត្រីរាជការនិងជេរប្រមាថដូចការចោទប្រកាន់ទេ ដោយលោកអះអាងថាអ្វីដែលក្រុមអ្នកតវ៉ាដីធ្លីរួមទាំងលោកដង្ហែក្បួនទៅផ្ទះនាយករដ្ឋមន្ត្រីនៅពេលនោះ លោកថាក្នុងបំណងតែមួយគត់គឺស្វែងរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី រឿងជម្លោះដីធ្លី។ប្រភពVOD

 

 

http://vodhotnews.com/2016/06/cnrp-activist-needs-a-justice-in-the-court

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា