ត្រឡប់ក្រោយ

បក្សប្រឆាំងចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍មានចរិតនយោបាយ

គណបក្សសង្រ្គោះជាតិចាត់ទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទៅលើបណ្តឹងទាស់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាការសម្រេចមានចរិតនយោបាយដោយមិនផ្អែកលើមូលដ្ឋានច្បាប់។កាលពីព្រឹកថ្ងៃទី៤ ខែកក្កដានេះ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ករណីព្រះរាជអាជ្ញាបានចោទប្រកាន់រូបលោកថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលខ្លួនទៅតុលាការ។ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ បក្សប្រឆាំងអះអាងថាការសម្រេចឲ្យចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួនសមាជិកសភាកន្លងមកមិនបានលើកអភ័យឯកសិទ្ធិសភាជាមុន ស្របតាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញនិងមាត្រា៧នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត។ គណបក្សប្រឆាំងបានអំពាវនាវឲ្យស្ថាប័នតុលាការ នីតិបញ្ញត្តិនិងនីតិប្រតិបត្តិ គោរពនូវឯករាជ្យភាពតាមគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋពិតប្រាកដ។បក្សប្រឆាំងបានបញ្ជាក់ថា៖ ក្រុមសមាជិកគណបក្សសង្រ្គោះជាតិមានការព្រួយបារម្ភអំពីការបន្តភាពលម្អៀងនៅតុលាការកម្ពុជាដែលបង្ហាញពីអគតិទាំង៤ គឺ ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ ដែលនាំឲ្យចៅក្រម ព្រះរាជអាជ្ញានិង មន្រ្តីតុលាការខ្លះ ធ្វើការអនុវត្ត សន្និដ្ឋាននិងធ្វើសេចក្តីសម្រេច ដោយរំលោភលើនីតិវិធីនិងច្បាប់ជាធរមាន រហូតដល់ហ៊ានរំលោភរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលទៀតផង។ប្រភពVOD

 

http://vodhotnews.com/2016/07/opposition-says-appeal-courts-decision-is-politically-motivated

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា