តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានឲ្យដឹងថាគណបក្សនឹងដាក់លិខិតមួយច្បាប់ទៅគណៈកម្មាធិការជិតរៀបចំការបោះឆ្នោត(គ.ជ.ប)និងរដ្ឋសភា ឲ្យពន្យល់ពីមូលហេតុដែលប្រធានគណបក្ស លោក សម រង្ស៊ី ត្រូវបានទទួលស្គាល់ជាបេក្ខភាពតំណាងរាស្រ្ត។កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋសភាបានប្រកាសទទួលស្គាល់ លោក សម រង្ស៊ី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បន្ទាប់ពីគ.ជ.ប បានទទួលស្គាល់បេក្ខភាពរបស់លោក។ កាលពីខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រព្រះរាជទានទោសលើករណីមួយចំនួនដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីស្នាក់ការគណបក្ស នៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្រ្តបក្សប្រឆាំង លោក សុន ឆ័យ បានថ្លែងថាលោក សម រង្ស៊ី ក្លាយជាបេក្ខភាពតំណាងរាស្រ្ដបាន ទាល់តែមានលិខិតថ្កោលទោសថាតើលោកមានទោសឬយ៉ាងណា។ លោកបន្តថាគ.ជ.ប បានទទួលស្គាល់លោកជាបេក្ខភាពតំណាងរាស្រ្តដែលលោកចាត់ថាលោក សម រង្ស៊ី ពុំមានទោសនោះទេ។ប្រភពVOD
http://vodhotnews.com/2016/07/opposition-asks-nec-to-explain-on-rainsys-lawmaker-candidate