គណបក្សសង្គ្រោះជាតិ (CNRP) កំពុងធ្វើការពិចារណាធ្វើសេចក្តីស្នើសុំជាផ្លូវការឲ្យរាជរដ្ឋាភិបាលបង្កើតមណ្ឌលបោះឆ្នោតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ សម្រាប់ម្ចាស់ឆ្នោតជាកម្មករចំណាកស្រុក នៅក្នុងការបោះឆ្នោត ឃុំ-សង្កាត់ នាឆ្នាំក្រោយ។គណបក្សប្រឆាំងនេះបានអំពាវនាវឲ្យមានការផ្តល់ឱកាសកាន់តែល្អប្រសើរទៅដល់ពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ដែលរស់នៅក្រៅប្រទេស ក្នុងការបោះឆ្នោត ហើយការដាក់មណ្ឌលនៅតាមតំបន់ព្រំដែនអាចនឹងផ្តល់ជាជម្រើសមួយទៀតជំនួសឲ្យការបោះឆ្នោតដោយពុំចាំបាច់ចូលមកក្នុងប្រទេស ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងកាលពីខែកុម្ភៈថា ពុំអាចធ្វើទៅបាននោះឡើយ។លោក សុន ឆៃ តំណាងរាស្រ្តមួយរូបមកពីគណបក្សប្រឆាំងបានឲ្យដឹងកាលពីម្សិលមិញថា គណបក្សនឹងសម្រេចចិត្តនៅថ្ងៃនេះថា តើខ្លួននឹងត្រូវផ្ញើលិខិតទៅរដ្ឋាភិបាល ពីរឿងនេះដែរឬទេ។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/cnrp-%E1%9E%9F%E1%9F%92%E1%9E%93%E1%9E%BE%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%98%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%9B%E1%9E%94%E1%9F%84%E1%9F%87%E1%9E%86%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%86%E1%9E%8A%E1%9F%82%E1%9E%93%E1%9E%90%E1%9F%83%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%96%E1%9E%9B%E1%9E%80%E1%9E%9A%E1%9E%85%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%80%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%80