គណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរថានឹងពុំមានការជួបចរចាជាមួយគណបក្សសង្គ្រោះជាតិលើរបៀបវារៈឲ្យមានការសម្របសម្រួលនិងបញ្ចប់បណ្តឹងនៅតុលាការនោះទេ ដោយថាគណបក្សនេះមិនអាចជ្រៀតជ្រែកកិច្ចការរបស់តុលាការបាននោះទេ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថា រហូតមកដល់ពេលនេះគណបក្សប្រឆាំងមិនទាន់បានដាក់លិខិតផ្លូវការឬហៅទូរស័ព្ទមកគណបក្សប្រជាជនកម្ពុជាដើម្បីស្នើចរចានៅឡើយទេ។ លោកបន្តថាលោកគ្រាន់តែបានឭពីការចង់ជួបចរចាតែតាមប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។ទោះយ៉ាងនេះក្តី លោក សុខ ឥសាន អះអាងថាគ្មានទេការចរចារដែលលើករបៀបវារៈឲ្យមានការដោះលែងឬបញ្ចប់បណ្តឹងរបស់តុលាការលើមន្ត្រីគណបក្សប្រឆាំង ដោយលោកថាគណបក្សប្រជាជនកម្ពុជាមិនមានអំណាចឬមិនអាចប៉ះពាល់អំណាចតុលាការនោះទេ។ លោកបន្ថែមថា៖ “អត់ទេ (ចំពោះការ)បើកចំហ(ចរចា)ហ្នឹងក្រោយពេលតុលាការបញ្ចប់រឿងរបស់គាត់…តាមនីតិវិធីចំពោះជនល្មើសច្បាប់ មិនអាចចរចាឥឡូវបានទេវានាំមានឥទ្ធិពលលើតុលាការ…វាអត់មានកម្មវត្ថុអីក្រៅពីហ្នឹងទេ គាត់លើកចរចាដើម្បីដោះលែងអ្នកជាប់ទោសអាហ្នឹងទៅយ៉ាងម៉េចរួច”។ប្រភពVOD
http://vodhotnews.com/2016/07/ruling-party-says-no-to-negotiation-with-opposition-party