ត្រឡប់ក្រោយ

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស UN ដាក់​កម្ពុជា​ស្ថិត​ក្នុង​ការ​កត់​សម្គាល់​អវិជ្ជមាន

 

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៣២ កាល​ពី​ថ្ងៃ​ទី​ ១​កក្កដា បាន​សម្រេច​ដាក់​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ការ​កត់​សម្គាល់​អវិជ្ជមាន បន្ទាប់​ពី​សង្គម​ស៊ីវិល​ និង​មន្រ្តី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​កំពុង​រង​ការ​រុក​គួន។ យោង​តាម​កំណត់​ហេតុ​ចេញ​ថ្ងៃ​ទី​ ៤​កក្កដា ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​សមាជិក​គណបក្ស​ប្រឆាំង​ផង​ដែរ។កិច្ច​ប្រជុំ​លើក​ទី​ ៣២ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​សឺណែវ​ប្រទេស​ស្វីស បាន​សម្រេច​ដាក់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​កត់​សម្គាល់​អវិជ្ជមាន បន្ទាប់​ពី​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រទេស​ជប៉ុន បារាំង អាមេរិក និង​អង់គ្លេស រួម​ទាំង​សហភាព​អ៊ឺរ៉ុបផង បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ម្នាក់​ម្តង ចំពោះ​ការ​រីករាល​ដាល​នៃ​ការ​វាយ​ប្រហារ​មក​លើ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​នេះ គឺ​បន្ទាប់​ពី​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​អង្គការ​អាដ​ហុក​៤​នាក់​កាល​ពី​ខែ​មេសា និង​សមាជិក​គណបក្ស​ប្រឆាំង រួម​ទាំង​មន្ត្រី​របស់ គ.ជ.ប និង​ការ​អនុម័ត​ច្បាប់​ស្តី​ពី សមាគម-អង្គការ​មិន​មែន​រដ្ឋាភិបាល​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៥​ផង។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៤​កក្កដា​ ពី​ទី​ក្រុង​សឺណែវ​ប្រទេស​ស្វីស ហើយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​គាំទ្រ ដោយ​អង្គការ​ជាតិ​ និង​អន្តរជាតិ​ធំ​ៗ​ចំនួន​៧ រួម​មាន Forum-Asia, មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR), សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho), អង្គការ​ការពារ​សិទ្ធិ​ជន​ស៊ីវិល (Civil Rights Defenders), គណៈកម្មាធិការ​អន្តរជាតិ​សម្រាប់​យុត្តិធម៌ (ICJ), សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស (FIDH) និង​អង្គការ​ពិភព​លោក​ប្រឆាំង​នឹង​ទារុណ​កម្ម (OMCT) ជា​ដើម។ប្រភពRFI

http://km.rfi.fr/cambodia/un-human-right-05-07-2016?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2016-07-05

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា