ត្រឡប់ក្រោយ

គណបក្សអំណាចខ្មែរស្នើគ.ជ.ប ពិនិត្យនិងលុបឈ្មោះជនជាតិវៀតណាមក្នុងបញ្ជីឈ្មោះបោះឆ្នោត

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលលោកអះអាងថាមានឈ្មោះជនជាតិវៀតណាមនៅក្នុងបញ្ជីទាំងនោះ។ក្នុងលិខិតស្នើមួយចុះថ្ងៃទី៤ ខែកក្កដា ប្រធានគណបក្សអំណាចខ្មែរបានបញ្ជាក់ថា៖ ”យើងបានតាមដាននិងពិនិត្យឃើញថាក្នុងបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតដែលបន្សល់ទុកកាលពីឆ្នាំ២០១៣នោះគឺមានឈ្មោះជនជាតិយួនខុសច្បាប់ជាច្រើននាក់ បានបន្លំខ្លួនចុះឈ្មោះបោះឆ្នោតនៅក្នុងតំបន់មួយក្នុងដែនដីដែលពួកនិគមន៍ជនយួន ខុសច្បាប់ទាំងនេះកំពុងរស់នៅ”។ លោកបានស្នើឲ្យគ.ជ.ប ពិនិត្យនិងលុបឈ្មោះជនជាតិវៀតណាមទាំងនោះ។នៅពេលទាក់ទងតាមទូរស័ព្ទ លោក សួន សេរីរដ្ឋា ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាមូលហេតុដែលគណបក្សរបស់លោកស្នើបែបនេះ ដោយសារលោកមិនដែលឃើញគណបក្សណាស្នើឲ្យគ.ជ.ប ពិនិត្យលើបញ្ជីឈ្មោះបោះឆ្នោតដែលមានឈ្មោះជនជាតិវៀតណាម។ លោកបានបញ្ជាក់ថា៖ “គណបក្សអំណាចខ្មែរមិនទាន់បានចូលរួមបោះឆ្នោត។ មែនទែនភារកិច្ចនេះជាភារកិច្ចរបស់គណបក្សដែលធ្លាប់ចូលរួមបោះឆ្នោត។ ប៉ុន្ដែខ្ញុំមិនដែលឃើញមានគណបក្សណាស្នើឲ្យគ.ជ.ប លុបឈ្មោះពួកយួនចេញពីបញ្ជីឈ្មោះបោះឆ្នោត”។ប្រភពVOD

http://vodhotnews.com/2016/07/new-party-asked-nec-to-remove-vn-names-on-the-list

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា