គណបក្សនយោបាយ គ្រោងធ្វើពិធីរំឭកខួប ១៩ឆ្នាំនៃព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ដើម្បីរំឭកការចងចាំក្នុងការប្រព្រឹត្តអំពើហិង្សា។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងទៅកាន់អ្នកគាំទ្រនៅឯទីស្នាក់ការកណ្ដាលគណបក្សក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ព្រឹកថ្ងៃទី៥ កក្កដា ថា ការធ្វើពិធីរំឭកព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ នេះ នឹងធ្វើឡើងនៅទីស្នាក់ការគណបក្សនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។ លោកថា ឆ្លៀតក្នុងឱកាសនោះ គណបក្សសង្គ្រោះជាតិ ស្នើឲ្យអ្នកនយោបាយជំនាន់ក្រោយ ត្រូវជៀសវាងការយកកម្លាំង ឬការប្រើអំពើហិង្សាមកប្រើប្រាស់តតាំងគ្នានាំឲ្យពលរដ្ឋរងគ្រោះ។លោក យឹម សុវណ្ណ ថ្លែងថា «នៅថ្ងៃទី៦ ខែ៧ គណបក្សសង្គ្រោះជាតិ នឹងរៀបចំធ្វើពិធីរំឭកខួបរដ្ឋប្រហារឆ្នាំ១៩៩៧។ ការរំឭកខួបនេះក្នុងបំណងដើម្បីចងចាំជានិច្ចនូវការប្រព្រឹត្តហិង្សាក្នុងហិង្សានោះ។ សុំឲ្យអ្នកនយោបាយជៀសវាងការប្រើប្រាស់អំពើហិង្សា អំពើឃោរឃៅដ៏ជូរចត់នៅក្នុងប្រវត្តិសាស្ត្រខ្មែរតទៅទៀត»។ប្រភពRFA
http://www.rfa.org/khmer/news/politics/cnrp-to-celebrate-grenade-event-07052016074810.html