ដូចការគ្រោងទុកគណបក្សសង្គ្រោះជាតិ បានរៀបចំពិធីបង្សុកុលគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី ៥-៦ កក្កដា ១៩៩៧ នៅទីស្នាក់ការគណបក្ស។ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា បានដឹកនាំរៀបចំពិធីបង្សុកុលនេះ ដោយមានការចូលរួមពីតំណាងរាស្ត្រ និងសមាជិក សមាជិកា សកម្មជនគណបក្សចូលរួមផងដែរ។ថ្លែងនៅក្នុងពិធីបង្សុកុលនេះ ឯកឧត្តម កឹម សុខា បានបញ្ចេញសារនយោបាយយ៉ាងខ្លីថា ខ្មែរទាំងអស់ត្រូវរួមគ្នាបង្កើតសេចក្ដីសុខពិតប្រាកដ ចៀសវាងធ្វើបាបអ្នកដទៃ ហើយបង្កើតសេចក្ដីសម្រាប់តែខ្លួនឯងដែលជារឿងមិនត្រឹមត្រូវឡើយ។ក្រៅពីគណបក្សសង្គ្រោះជាតិ ក៏មានគណបក្សខ្មែររួបរួមជាតិ ក៏រៀបចំពិធីបង្សុកុលឧទ្ទិសកុសលដល់អ្នកស្លាប់ នៅថ្ងៃ៥-៦ កក្កដា ១៩៩៧នេះដែរ។ បើតាមលោក ញឹក ប៊ុនឆៃ គណបក្សលោកនឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងបូជនីយកិច្ចដល់អ្នកស្លាប់នេះ នៅវត្តចំបកមាស ដោយមានការចូលរួមពីមន្ត្រី សមាជិក សមាជិកាបក្ស។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41803&lg=kh&