កាលពី ថ្ងៃទី៥ ខែកក្កដានេ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការបញ្ចប់នីតិវិធីស៊ើបសួរ លើរឿងក្តីរបស់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ចៅក្រមស៊ើបសួរ បានចំណាយពេលជាង១ខែ ដើម្បីស៊ើបសួរឯកឧត្តម កឹម សុខា ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
បើទោះបីជានីតិវិធីនៃការស៊ើបសួរ ត្រូវបានបិទក៏ពិតមែន តែចៅក្រមស៊ើបសួរ មិនទាន់បញ្ជូនរឿងក្តីរបស់ឯកឧត្តម កឹម សុខា ទៅឲ្យចៅក្រមជំនុំជម្រះនោះទេ។ រយៈពេល២ថ្ងៃ ក្រោយប្រកាសបិទការសាកសួរ សំណុំរឿងរបស់ឯកឧត្តម កឹម សុខា នឹងត្រូវបង្វិលទៅកាន់ស្ថាប័នអយ្យការវិញ។ នេះបើតាមការអះអាងរបស់លោក លី សុផាន់ណា អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោក លី សុផាន់ណា ពន្យល់ថា ការបង្វែរសំណុំរឿងទៅកាន់ស្ថាប័នអយ្យការបែបនេះ គឺដើម្បីឲ្យព្រះរាជ្ញាធ្វើសេចក្តីសន្និដ្ឋានស្ថាព័រ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ថា សំណុំរឿងរបស់ឯកឧត្តម កឹម សុខា នឹងត្រូវបញ្ជូនទៅជំនុំជម្រះឬយ៉ាងណានោះទេ ក្រោយពីព្រះរាជអាជ្ញា ធ្វើសេចក្តីសន្និដ្ឋានស្ថាព័ររួចរាល់។ ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41798&lg=kh&