មេដឹកនាំគណបក្សប្រឆាំង លើកឡើងជាថ្មីទៀតថា បក្សកាន់អំណាចបរាជ័យក្នុងការប៉ុនប៉ងបំបែបកបំបាក់មេដឹកនាំគណបក្សសង្គ្រោះជាតិ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។នេះជាការថ្លែងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅក្នុងវីដេអូខ្លីបដែលបង្ហោះក្នុងហ្វេសប៊ុកលោក នៅពេលជួបអ្នកគំាទ្រនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៦។លោក សម រង្ស៊ី ថាមេដឹកនាំគណបក្សប្រជាជនកម្ពុជាសម្តេច ហ៊ុន សែន ព្យាយាមម្តងហើយម្តងទៀតក្នុងការបំបែកបំបាក់រូបលោកជាមួយលោក កឹម សុខា រួមទំាងប្រើយុទ្ធសាស្ត្របំភិតបំភ័យប្រជាពលរដ្ឋ និងបំភ័ន្តសហគមន៍អន្តរជាតិ ឲ្យយល់ច្រឡំ ពី វិបត្តិនយោបាយបច្ចុប្បន្ននៅកម្ពុជា។ លោកហៅយុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន សែន ថា បរាជ័យក្នុងការបំបែកបំបាក់មេដឹកនាំបក្សប្រឆំាងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា សម្តេចហ៊ុន សែន និងគណបក្សប្រជាជន ជាអ្នកបំបែកបំបាក់មេដឹកនាំបក្សប្រឆំាង។ ផ្ទុយទៅវិញលោក សុខ ឥសាន បានចោទលោក សម រង្ស៊ី ថា កំពុងបំបែកបក្សខ្លួនឯង សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី ថាលោកមិនដឹងថាបក្សកាន់អំណាចបំបែកបំបាក់បក្សប្រឆំាងឬយ៉ាងណានោះទេ។ប្រភពVOD
http://vodhotnews.com/2016/07/hun-sen-fails-break-beat-national-party-leader