ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផាទេវី ត្រូវបានតែងតាំងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយពីព្រះអង្គបានលាលែងពីតំណែងជាសមាជិកព្រឹទ្ធសភា។ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី៩ ខែមិថុនា ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានសម្រេចតែងតាំងសម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី ជាមសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញក្នុងអាណត្តិថ្មី។ព្រះអង្គម្ចាស់ក្សត្រិយ៍បុប្ផាទេវី បានធ្វើជាសមាជិកព្រឹទ្ធសភាចាប់ពីឆ្នាំ២០១៣ហើយព្រះអង្គបានលាលែងពីតំណែងកាលពីខែឧសភា ឆ្នាំ២០១៦។គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៦នេះ មានការតែងតាំងសមាជិកថ្មីមួយចំនួនសម្រាប់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា លោក សំ ព្រហ្មនា អតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។គួរបញ្ជាក់ថាសមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន១រូបនិងសមាជិកចំនួន ៨រូប ។ ជាធម្មតាអាណត្ដិរបស់សមាជិកគឺ៩ឆ្នាំ ប៉ុន្ដែសមាជិកចំនួន៣រូបត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។ព្រះអង្គម្ចាស់បុប្ផាទេវីមានចំណេះជំនាញខាងរបាំបុរាណនិងធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងវប្បធម៌ពីឆ្នាំ១៩៩៨ដល់២០០៤។ បច្ចុប្បនេះ ព្រះអង្គម្ចាស់គឺជាសមាជិកកិត្តិយសនៃក្រុមប្រឹក្សាអន្តរជាតិរបាំនៅអង្គការយូណេស្កូ៕ប្រភពVOD
http://vodhotnews.com/2016/07/bopha-tevy-nominated-as-constitutional-council-member