ត្រឡប់ក្រោយ

ជប៉ុន បារាំង និង​អាមេរិក ចង់ឃើញ​បក្ស​ទាំងពីរ​សន្ទនា​គ្នា​ឡើងវិញ​

 

ដៃគូ​អភិវឌ្ឍ​ របស់​កម្ពុ​ជាមួយ​ចំនួន​នៅតែ​សំដែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​នយោបាយ ​កម្ពុជា​បច្ចុប្បន្ន​។ ពួកគេ​សង្ឃឹមថា​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​វិល​មក​សន្ទនា​គ្នា​ឡើងវិញ​។​
«​ខ្ញុំ​សង្ឃឹមថា គណបក្ស​ទាំងពីរ​នឹង​កសាង​ទំនុកចិត្ត និង​ការជឿជាក់​គ្នា​ឡើងវិញ​»​។ នេះ​គឺជា​ការអធិប្បាយ​របស់​ឯកអគ្គរាជទូត​ជប៉ុន​លោក គូ​ម៉ា​ម៉ា​រុ យូ​ជិ (Kumamaru Yuji) ប្រាប់​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ​កាលពី​ថ្ងៃទី​៤​ខែកក្កដា​នៅក្នុង​ ស្ថានទូត​ជប៉ុន ក្នុង​ពិធី​ផ្តល់ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​។
ការអធិប្បាយ​វែង​ជាង​នេះ មាន​មកពី​ស្ថានទូត​បារាំង​នៅពេលដែល​សារព័ត៌មាន​ថ្មីៗ​សួរ​អំពី​ ចំណាប់អារម្មណ៍​របស់​ពួកគេ​លើ​បរិយាកាស​នយោបាយ​រប​ស់​កម្ពុជា​បច្ចុប្បន្ន​។ លេខា​ទី​១ និង​ជា​អ្នកនាំពាក្យ​របស់​ស្ថានទូត​បារាំង​លោក នី​កូ​ឡា បូ​ឌ្វាំ​ង (Nicolas Baudouin) បាន​ឆ្លើយ​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា ប្រទេស​បារាំង​ដែល​​កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​របស់​កម្ពុជា​បាន​សំដែង​ការព្រួយបារម្ភ​រួចហើយ​ជាមួយ​ ប្រទេស​នៃ​សហភាព​អឺរ៉ុប​ដទៃទៀត​អំពី​ការវិវត្ត​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។ បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​បារាំង​រូបនេះ ស្ថានទូត​បារាំង​ក៏បាន​អំពាវនាវ​ដល់​អ្នកនយោបាយ​ពាក់ព័ន្ធ​ទាំងអស់​ត្រឡប់​ មករក​តុ​ចរចា​ឡើងវិញ ដើម្បី​ប្រយោជន៍​នៃ​ការបោះឆ្នោត​សំខាន់​ទាំងពីរ​របស់​កម្ពុជា​នៅពេល​ខាងមុខ​ ដែរ​។​ប្រភពថ្មីៗ

http://thmeythmey.com/?page=detail&ctype=article&id=41820&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា