មន្រ្តីតុលាការឲ្យដឹងថាចៅក្រមស៊ើបសួរ លោក កោ វណ្ឌី បានបញ្ចប់ការស៊ើបសួរ ករណីការចោទប្រកាន់ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថាសមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ។លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានវឹងកវរធ្ងន់ដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២និង១៣ខែសីហា ឆ្នាំ២០១៥។អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធអ៊ីនស្តាក្រាម(Instagram)នៅថ្ងៃព្រហស្បតិ៍នេះថាចៅក្រមបានជូនដំណឹងពីការបិទការស៊ើបសួរដល់លោក សម រង្ស៊ី ទៅលើសំណុំរឿងដែលបំបែកចេញពីសំណុំរឿងទាក់ទងនឹងលោក ហុង សុខហួរ។ លោកបញ្ជាក់ថាសំណុំរឿងលោក សម រង្ស៊ី ត្រូវបានបំបែកចេញពីសំណុំរឿងដើមដែលចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះលើលោក ហុង សុខហួរ។ លោកបន្តថាបន្ទាប់ពីជូនដំណឹងបិទការស៊ើបសួរ ពីរថ្ងៃបន្ទាប់ទើបបញ្ជូនសំណុំរឿងមកអោយព្រះរាជអាជ្ញាធ្វើសេចក្តីសន្និដ្ឋានស្ថាពរ។ប្រភពVOD
http://vodhotnews.com/2016/07/court-concludes-rainsys-case-over-fake-border-document