ត្រឡប់ក្រោយ

កូនប្រុសសម្តេច ហ៊ុន សែន ច្រានចោល​របាយការណ៍របស់អង្គការ​Global Witnessដែលទម្លាយ​ពីការរកស៊ីរបស់ត្រកូលហ៊ុន

 

កូនប្រុសរបស់សម្តេចនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ានិត បានច្រានចោលរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Witness)ដែលនិយាយពីការរកស៊ីជំនួញធំៗរបស់ត្រកូលហ៊ុន ដោយថារបាយការណ៍នេះ”ពោរពេញដោយកំហុសនិងព័ត៌មានមិនពិត”។លោក ហ៊ុន ម៉ានិត ដែលបច្ចុប្បន្នមានមុខងារជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទ បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីរបាយការណ៍របស់អង្គការGlobal Witnessត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មានថា៖ “នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុន ដែលជាការរៀបចំនិងកិច្ចសហការដ៏ល្អរវាង Global Witness, Cambodia DailyនិងPhnom Penh Post ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។ ដូចសព្វដង ព័ត៌មាននេះពោរពេញទៅដោយកំហុសនិងព័ត៌មានមិនពិត ក្នុងគោលបំណងតែមួយគត់គឺបង្អាប់និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន…”។ លោក ហ៊ុន ម៉ានិត មិនបានបកស្រាយលើចំណុចនៃការរកឃើញរបស់របាយការណ៍នោះទេ។ប្រភពVOD

 

 

 

http://vodhotnews.com/2016/07/hun-sens-son-rejects-global-witness-report

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា