នប្រុសស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បីនាក់ បញ្ចេញប្រតិកម្មភ្លាមៗ ចំពោះរបាយការណ៍របស់អង្គការក្លបល វីនេស (Global Witness) ដែលថា ក្រុមគ្រួសារត្រកូល "ហ៊ុន" កំពុងកាន់កាប់ក្រុមហ៊ុន និងភាគហ៊ុនដោយសម្ងាត់ជាច្រើនក្នុងប្រទេសកម្ពុជា។កូនលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ានិត បានសរសេរក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួននៅថ្ងៃទី៧ កក្កដា ដោយចាត់ទុករបាយការណ៍របស់អង្គការក្លបល វីនេស នេះ ជាការបំផ្លាញគ្រួសារខ្លួន។កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងជាមន្ត្រីជាន់ខ្ពស់យោធា សរសេរក្នុងហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ កក្កដា ថា លោកចាំបានថាប៉ុន្មានអាណត្តិហើយឲ្យតែពេលជិតបោះឆ្នោត គឺជាពេលវេលាដែល ក្លបល វីនេស បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេសលើឪពុកខ្ញុំតែម្ដង៖ «លើកនេះក៏មិនមានអ្វីថ្មីដែរ គ្រាន់តែខុសត្រង់ថា តាមរយៈការផ្សាយអត្ថបទតែមួយជួនគ្នា (បង្ហាញពីការសហការគ្នាដ៏ល្អក្នុងរឿងនេះ) រវាង កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) និងព្រឹត្តិបត្រព័ត៌មាន ឌឹ ខេមបូឌ៊ា ដេលី (Cambodia Daily)។ លើក នេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់ខ្ញុំនោះទេ គឺគេបានបង្កើតរឿងវ៉ៃ ទាំងគ្រួសារតែម្ដង ពោលគឺមិនអោយរួចខ្លួនម្នាក់ណាឡើយ។ចាំមើលចេញរឿងអ្វីទៀត?»។ប្រភពRFA
http://www.rfa.org/khmer/news/politics/Hunsen-children-react-to-GW-on-Hostile-Takeover-07072016024939.html