តុលាការរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ លើសំណុំរឿងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ នេះបានតាមការបញ្ជាក់របស់លោក លី សុផាន់ណា អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។លោក លី សុផាន់ណា មិនបានបកស្រាយអ្វីទាំងអស់ ទាក់ទងនឹងការបើកសវនាការលើសំណុំរឿងរបស់ឯកឧត្តម សម រង្ស៊ី។ អ្នកនាំពាក្យរូបនេះ គ្រាន់តែឆ្លើយយ៉ាងខ្លីថា «វាជាការពិត» ដែលតុលាការនឹងជំនុំជម្រះឯកឧត្តម សម រង្ស៊ី នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍សម្តេច ហេង សំរិន។ ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41844&lg=kh&