គណបក្សប្រឆំាងលើកឡើងថាអង្គភាពប្រឆំាងអំពើពុករលួយគួរតែធ្វើការស៊ើបអង្កេត បន្ទាប់ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស (Global Witness) បានរកឃើញថាសមាជិកគ្រួសារត្រកូលហ៊ុន របស់នាយករដ្ឋមន្រ្តីខ្មែរ មានកាន់កាប់ច្រើនក្រុមហ៊ុនដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះលោក អេង ឆៃអ៊ាង ថ្លែងថាគណបក្សសង្គ្រោះជាតិមិនមានសមត្ថកិច្ចលើរឿងនេះទេ លោកថាទុកឲ្យអង្គភាពប្រឆំាងអំពើពុករលួយជាអ្នកស៊ើបអង្កេតលើករណីនោះ។ លោកបន្តថា៖ ”ករណីព័ត៌មានដែលគ្លូបល វីតណេស (Global Witness) បានចេញផ្សាយហើយសារព័ត៌មានជាច្រើនបានយកទៅផ្សាយ ខ្ញុំសូមទុកសមត្ថកិច្ចឲ្យអង្គភាពប្រឆំាងអំពើពុករលួយ ព្រោះអង្គភាពប្រឆំាងអំពើពុករលួយជាអ្នកធ្វើការទៅភារកិច្ចរបស់ខ្លួនមកដល់ហើយ សម្រាប់ពួកខ្ញុំអត់មានភារកិច្ចអីពាក់ព័ន្ធទេ”។ប្រភពVOD
http://vodhotnews.com/2016/07/cnrp-said-that-acu-should-investigate-on-hun-family