ប្រធានគណបក្សខ្មែររួបរួមជាតិ បានរិះគន់ថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ពុំមានអ្វីដែលគណបក្សរបស់លោកងាកទៅចាប់ដៃទៀតឡើយ ដោយហេតុថា មកដល់ពេលនេះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គ្មានអ្វីដែលសំខាន់ទៀតនោះទេ។ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកថា លោក ញឹក ប៊ុនឆៃ ជាប្រភេទមនុស្សដល់ត្រើយសើយគូថ។ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច នៅពេលនេះ គឺបន្ទាប់ពីអតីតបងប្អូនដែលធ្លាប់ជ្រកក្រោមដំបូលរាជានិយមដូចគ្នា បញ្ជាក់ថា គ្មានថ្ងៃណាមួយដែលគណបក្សខ្មែររួបរួមជាតិ វិលទៅរកទ្រនំចាស់ ឬចងសម្ព័ន្ធមិត្តជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ទៀតឡើយ។អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉ែប ប៊ុនជិន ឲ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ដោយចាត់ទុកការរិះគន់របស់លោក ញឹក ប៊ុនឆៃ ថាជាមនុស្សរមិលគុណ។ លោកបន្ថែមថា ក្នុងរយៈពេលនៃការដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ប្រមាណ ៩ឆ្នាំដោយលោក ញឹក ប៊ុនឆៃ នេះ បានបំផ្លាញគ្មានសេសសល់កេរមរតកគណបក្ស និងរហូតធ្វើឲ្យគណបក្សរាជានិយមនេះ ត្រូវបាត់ឈ្មោះបោះសំឡេងថែមទៀតផង៖ «»។ផ្ទុយពីអ្វីដែលមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រតិកម្មនេះ លោក ញឹក ប៊ុនឆៃ បញ្ជាក់កាលពីថ្ងៃទី៦ កក្កដា ថា មូលហេតុនៃការនាំឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវរលាយឈ្មោះនេះ គឺជាកំហុសរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ផ្ទាល់ គឺពុំមានជាប់ពាក់ព័ន្ធរូបលោកឡើយ។ប្រភពRFA
http://www.rfa.org/khmer/news/politics/Nhek-Bunchhay-says-wont-return-to-join-with-FUNCINPEC-again-07072016082013.html