ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តី​បញ្ជាឲ្យ​លុបចោល​សេចក្តីណែនាំ​ឲ្យ​ប្រើគោរមងារថ្នាក់ដឹកនាំ

 

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យក្រសួងព័ត៌មានលុបចោលនូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានឲ្យហៅគោរមងារថ្នាក់ដឹកនាំនៅក្នុងអត្ថបទ។នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន សរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “គោរពជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្តFBFs(ហ្វេសប៊ុក)នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឲ្យទាត់ចោលនូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការប្រើប្រាស់គោរមងារសម្តេច ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦”។លោក ផៃ ស៊ីផាន ប្រាប់វីអូឌីបន្ថែមថាសារព័ត៌មានមិនតម្រូវឲ្យប្រើគោរមងារនៅក្នុងអត្ថបទនោះទេ។ លោកមិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យនាយករដ្ឋមន្រ្តីលុបចោលសេចក្តីណែនាំរបស់ក្រសួងព័ត៌មាននោះទេ។កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយជាការព្រមានចុងក្រោយដល់ប្រព័ន្ធផ្សព្វផ្សាយដែលនៅតែមិនប្រើគោរមងារថ្នាក់ដឹកនាំនៅក្នុងអត្ថបទ។ប្រភពVOD

 

http://vodhotnews.com/2016/07/pm-not-want-honorable-title-called

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា