ត្រឡប់ក្រោយ

លោក ម៉ម សូណង់ដូ ប្រកាន់​ជំហរ​ធ្វើបាតុកម្ម ទោះបីជា​អាជ្ញាធរ​មិន​អនុញ្ញាត​

 

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ​បេ​តយ្យ​លោក ម៉ម សូណង់ដូ នៅតែ​ប្រកាន់ ជំហរ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដក​ពាក្យបណ្តឹង និង​ការចោទប្រកាន់​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប ចំនួន ១​រូប​។​
 លោក ម៉ម សូណង់ដូ នឹងធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ថ្ងៃទី​០៩ កក្កដា ឆ្នាំ​២០១៦ ខាងមុខ បើទោះបីជា​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​លោក​ជាង ២០០​នាក់ ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​មន្ត្រី​អង្គ​មិនមែន​រដ្ឋាភិបាល​ក្តី​។​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ​បេ​តយ្យ​រូបនេះ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ពី​ជំហរ​លោក​ថា លោក​គ្រាន់តែ​ការពារ​ផលប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះ តែ​សាលា​រាជធានី ភ្នំពេញ​ពុំ​អនុញ្ញាត ក្រោម​ហេតុផល​ថា ប៉ះពាល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ តាម​មាត្រា ៩ នៃ​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​របស់​ក្រសួងមហាផ្ទៃ ។ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=41868&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា