សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឭកសារជាថ្មីដល់គ្រប់ក្រសួងស្ថាប័ន ឲ្យតាមដានព័ត៌មានជាប្រចាំ និងឆ្លើយឆ្លងពន្យល់ឲ្យបានរស់រវើក និងទាន់ហេតុការណ៍ នូវអ្វីដែលប្រជាពលរដ្ឋបាន Comment លើហ្វេសប៊ុករបស់សម្តេច ដើម្បីផ្តល់ព័ត៌មានត្រឡប់ជូនដល់ប្រជាពលរដ្ឋវិញតាមរយៈហ្វេសប៊ុក សម្តេច។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី។កន្លងមកតាមបណ្ដាក្រសួង ស្ថាប័ននាន បានបង្កើតក្រុមការងារតាមដានហ្វេសប៊ុកប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្ដេច ហ៊ុន សែន បានប្រកាសខ្លួនថា ជារដ្ឋាភិបាល E-Govement ហើយសម្ដេចនឹងដោះស្រាយបញ្ហាប្រជាពលរដ្ឋតាមរយៈការComment បង្ហាញពីទុកលំបាករបស់ពួកគេនៅក្នុងហ្វេសប៊ុកសម្ដេច។ បើតាមសម្ដេច ហ៊ុន សែន តាមរយៈរដ្ឋាភិបាល E-Govement នេះ លោកនឹងអាចទទួលបានព័ត៌មានពិតប្រាកដ ដោយមិនអាចមានមន្ត្រីណាធ្វើរបារការណ៍កុហក បោកប្រាស់លោកបានទៀតឡើយ៕ប្រភពថ្មីៗ
https://www.thmeythmey.com/?page=detail&ctype=article&id=41879&lg=kh