គណបក្សប្រឆំាងអះអាងថាមិនទាន់កំណត់ទីតំាងថ្មីលើកអង់តែនទូរទស្សន៍សង្គ្រោះជាតិនៅឡើយ ខណៈអាជ្ញាធរមិនអនុញ្ញាតឲ្យលើកអង់តែនទូរទស្សន៍នោះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយថាមានពលរដ្ឋមួយចំនួនប្តឹងតវ៉ា។ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ តំណាងរាស្ត្រគណបក្សជំទាស់លោក ប៉ុល ហំម ថ្លែងថាគណបក្សសង្គ្រោះជាតិមិនទាន់កំណត់ទីតំាងថ្មី ដើម្បីដំឡើងអង់តែនថ្មីសម្រាប់ទូរទស្សន៍ព្រះអាទិត្យ (SUN TV) នោះទេ។នៅពេលសួរថា តើទូរទស្សន៍សង្គ្រោះជាតិអាចនឹងដំណើរការមុនការបោះឆ្នោតឃុំ-សង្កាត់ដែរឬទេ? លោក ប៉ុល ហំម ឆ្លើយយ៉ាងខ្លីថា បើមិនទាន់មានទូរទស្សន៍សង្គ្រោះជាតិ ក៏ប្រជាពលរដ្ឋមានទទួលបានព័ត៌មាននៅក្នុងសង្គមផងដែរ។ លោកបន្តថា៖ ”សព្វថ្ងៃនេះបើទោះជាCNRPមិនទាន់មានទូរទស្សន៍ដូចដែលយើងគ្រោងក៏ដោយ ក៏ទូរទស្សន៍របស់ប្រជាពលរដ្ឋចេញរាល់ថ្ងៃតែម្តង”។ប្រភពVOD
http://vodhotnews.com/2016/07/cnrp-has-not-set-the-new-location-for-their-tv-yet