ត្រឡប់ក្រោយ

Global Witness ថ្កោលទោស​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​

 

អង្គការ Global Witness នៅថ្ងៃនេះ បានថ្កោលទោសយ៉ាងដាច់ខាតចំពោះឃាតកម្មដ៏ឃោឃៅទៅលើលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃអាទិត្យនេះ។លោក Patrick Alley សហស្ថាបនិកនៃអង្គការ Global Witness ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានថ្លែងប្រាប់វីអូឌីតាមរយៈសារអេឡិចត្រូនិចនៅថ្ងៃអាទិត្យនេះថា នេះគឺជាឃាតកម្មថ្មីបំផុតទៅលើសកម្មជន និងអ្នកកាសែតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានធ្វើឡើង ដើម្បីវាយប្រហារទៅលើសំឡេងប្រឆាំង និងអនុញ្ញាតឲ្យវប្បធម៌និទណ្ឌភាពបន្តកើតមាន។លោក Patrick Alley ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យទៅលើមូលហេតុនៃអំពើឃាតកម្មនេះ។ លោកបន្តថា៖ «ប្រសិនបើគេរកឃើញថា គាត់ [កែម ឡី] ត្រូវបានគេសម្លាប់ដោយសារតែសកម្មភាពរបស់លោកនោះ នគរបាលត្រូវតែស្វែងរកអ្នកទាំងឡាយដែលបញ្ជាឲ្យសម្លាប់ ហើយមិនត្រូវបញ្ឈប់ការស៊ើបអង្កេតត្រឹមការចាប់ខ្លួនខ្មាន់កាំភ្លើងនោះឡើយ»។លោក Patrick Alley ក៏បានអំពាវនាវទៅដៃគូជំនួយអន្តរជាតិសម្រាប់កម្ពុជា ឲ្យថ្កោលទោសចំពោះឃាតកម្មនេះផងដែរ និងឲ្យគាំទ្រចំពោះសេចក្ដីអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ ទៅលើឃាតកម្មនេះ។

http://vodhotnews.com/2016/07/global-witness-condemns-murder-of-dr-ley

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា