ត្រឡប់ក្រោយ

លោក​ ហ៊ុន សែន ចាត់​ទុក​ការសម្លាប់លោក កែម ឡី ជា”ការផ្ចាញ់ផ្ចាលមួយ”ដល់រដ្ឋាភិបាល

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះចាត់ទុកការធ្វើឃាតអ្នកវិភាគសង្គមនិងអ្នកស្រាវជ្រាវសង្គម លោក កែម ឡី ធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលនិងថានេះជា”ការផ្ចាញ់ផ្ចាល”មួយដល់រដ្ឋាភិបាល។លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ហ៊ុន សែន បានចាត់ទុកការបាញ់សម្លាប់នេះជា”អំពើឃោរឃៅព្រៃផ្សៃមួយ”។ លោកបន្តថានេះជាលើកទីពីរហើយ បន្ទាប់ពីការបាញ់សម្លាប់ឧកញ៉ាម្នាក់ ឈ្មោះ អុឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទុកពេលឲ្យស្ថាប័នមានសមត្ថកិច្ចស្រាវជ្រាវករណីនេះ រកជនដៃដល់និងជនឃុបឃិតមកផ្តន្ទាទោស។លោក ហ៊ុន សែន ក៏អំពាវនាវកុំឲ្យមានការលាបពណ៌ថាករណីនេះជារឿងនយោបាយ។ លោក“ខ្ញុំគិតថាតើអ្នកណាទទួលផលចំណេញពីសោកនាដកម្មនេះ? តើអ្នកណាទទួលផលចំណេញនិងផលខាត…”។ប្រភពVOD

http://vodhotnews.com/2016/07/hun-sen-calls-not-to-deem-killing-kem-ley-as-political-case

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា