ត្រឡប់ក្រោយ

អាមេរិក​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ម៉ត់ចត់និង​មិនលម្អៀង​ ករណីបាញ់សម្លាប់​លោក កែម ឡី​

 

ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពាវនាវឲ្យអាជ្ញាធរស៊ើបអង្កេតឲ្យម៉ត់ចត់និងមិនលម្អៀង ក្នុងករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម។លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកកាលពីថ្ងៃអាទិត្យនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។លោក JOHN KIRBY អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែកក្កដា ដោយបានលើកឡើងថា៖ ”យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងករណីនេះនិងបានកត់សម្គាល់ផងដែរពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានការស៊ើបអង្កេតនិងសូមអំពាវនាវឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតក្នុងករណីនេះដោយម៉ត់ចត់និងមិនលម្អៀង”។លោក JOHN KIRBYបន្ថែមថាក្រសួងការបរទេសក៏ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពរបស់លោក កែម ឡី ផងដែរ។ លោកបញ្ជាក់ថា៖ ”យើងមានការរន្ធត់និងបារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានស្តីពីការបាញ់សំលាប់ដ៏រន្ធត់លើអ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ។ យើងសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រែមក្រំនិងស្មោះស្ម័គ្រដល់ក្រុមគ្រួសារ មិត្ត ភ័ក្តិនិងសហការីរបស់លោក បណ្ឌិត កែមឡី”។ប្រភពVOD

 

http://vodhotnews.com/2016/07/u-s-calls-for-impartial-investigation-into-kem-leys-killing

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា