ត្រឡប់ក្រោយ

សង្គ្រោះជាតិហៅសមាជិកសភារបស់ខ្លួនមកជុំគ្នានៅក្នុងបក្សដោយបារម្ភពីសុវត្ថិភាព

 

គណបក្សសង្គ្រោះជាតិបានប្រកាសឲ្យឥស្សរជនឬតំណាងរាស្ត្ររបស់ខ្លួនមកជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្សមួយរយៈ ក្រោយពីមានការបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី។ក្នុងសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិចុះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យសមាជិកសភាគណបក្សសង្គ្រោះជាតិទំាងអស់ប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយថាពួកគេអាចទៅជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិស្ថិតនៅសង្កាត់ចាក់អង្រែមួយរយៈ ដើម្បីរក្សាសុវត្ថិភាព។តំណាងរាស្រ្តគណបក្សជំទាស់លោក គី វណ្ណដារ៉ា មានប្រសាសន៍បន្ថែមលើសេចក្តីជូនដំណឹងនោះថា គណបក្សចង់ឲ្យតំណាងរាស្ត្រទំាងអស់ជួបជុំគ្នានៅស្នាក់ការបក្ស ដើម្បីចែករំលែកនិងប្រមូលព័ត៌មាននានាទាក់ទិននឹងការវិវត្តស្ថានការណ៍នយោបាយនៅកម្ពុជា។ លោកបន្តថា៖ យើងមិនថាជាកាតព្វកិច្ចត្រូវដាច់ខាតទេ អ្នកដែលមានព័ត៌មាន ជួនណាអ្នកខ្លះដែលគាត់មានព័ត៌មាន ជួនណាគាត់មានព័ត៌មានផ្សេងៗ គឺថាយើងយកមកទៅ ធម្មតាការប្រមូលព័ត៌មាន គឺថាអ្នកណាគាត់មានព័ត៌មានគាត់អញ្ជើញមក ហើយព្រឹកមិញគាត់អញ្ជើញមក យើងក៏មានផែនការដាក់កម្រងផ្កាជូន គោរពវិញ្ញាណក្ខន្ធសពរបស់លោកបណ្ឌិត កែម ឡី។។ប្រភពVOD

http://vodhotnews.com/2016/07/cnrp-gathers-their-parliaments-concerning-about-their-safety

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា