ត្រឡប់ក្រោយ

តុលាការ​​តម្កល់ឥតចាត់ការ​ ករណីប្តឹង​សាស្រ្តាចារ្យ​មួយ​ក្រុម​ថា​លួចចម្លងស្នាដៃសៀវភៅ​

 

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចតម្កល់បណ្តឹងរបស់ម្ចាស់តូបលក់សៀវភៅម្នាក់ដោយឥតចាត់ការដែលបានប្តឹងសាស្រ្តាចារ្យមួយក្រុមថាលួចចម្លងស្នាដៃដើមនិងធ្វើអាជីវកម្មខុសច្បាប់។ម្ចាស់តូបលក់សៀវភៅនៅខាងត្បូងវិទ្យាល័យបឹងកេងកង លោក ភូ ភក្តី កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដោយប្តឹង លោក ផាត់ ពៅស៊ាង លោក ផាត់ រតនៈ លោកស្រី ផាត់ សុគន្ធា លោក ហេង សម្បត្តិ និងតំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រងថាបានលួចចម្លងស្នាដៃដើមដែលម្ចាស់តូបលក់សៀវភៅនេះបានទទួលសិទ្ធិបោះពុម្ពផ្សាយ។លោក ភូ ភក្តី បញ្ជាក់ក្នុងពាក្យបណ្តឹងថាអ្នកទាំងនោះជាសាស្រ្តាចារ្យនៅសាលកវិទ្យាល័យជាតិគ្រប់គ្រង និងជាមេធាវីផងដែរ។ បើតាមពាក្យបណ្តឹងនោះ លោក ភូ ភក្តី បានប្តឹងទាមទារឲ្យអ្នកទាំងនោះផ្តល់សំណងជំងឺចិត្ត៤ម៉ឺនដុល្លារក្នុងម្នាក់ៗនិងបានស្នើឲ្យតុលាការផ្តន្ទាទោសអ្នកទាំងនោះតាមច្បាប់។បើតាមលិខិតជូនដំណឹងមួយច្បាប់ចុះថ្ងៃទី៨ ខែកក្កដា ព្រះរាជអាជ្ញារង លោកស្រី ស៊ឺ វណ្ណនី សម្រេចតម្កល់ពាក្យបណ្តឹងរបស់លោក ភូ ភក្តី ដែលបានប្តឹងសាស្រ្តាចារ្យទាំងនោះទុកឥតចាត់ការ។ លោកស្រីបានបញ្ជាក់ក្នុងដីកាតម្កល់រឿងថាព្រះរាជអាជ្ញារកមិនឃើញបទល្មើស(អវត្តមានបទល្មើស)នោះទេ។ប្រភពVOD

http://vodhotnews.com/2016/07/court-not-consider-case-of-suing-on-book-plagiarism

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា