អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថាសមត្ថកិច្ចបានបញ្ជូនជនល្មើសដែលបាញ់លោក កែម ឡី មកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃទី១១នេះ។លោក លី សុផាណា បានបញ្ចាក់តាមសារអេឡិចត្រូនិចនៅរសៀលថ្ងៃច័ន្ទនេះថា អយ្យការកំពុងធ្វើការបំពេញបែបបទតាមនីតិវិធី។កាលពីថ្ងៃអាទិត្យម្សិលម៉ិញ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងតិចចំនួន២គ្រាប់នៅក្នុងស្តារម៉ាតនៃការ៉ាស់ស៊ាំងកាល់តិចនៅម្ដុំស្តុបបូកគោកនៅម៉ោងប្រហែល៩ព្រឹកថ្ងៃអាទិត្យ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានមានប្រសាសន៍ថាជនសង្ស័យឈ្មោះ ជួប សម្លាប់ ពិតជាឃាតកពិតប្រាកដដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។លោកបញ្ជាក់ថាក្រោយហេតុការណ៍ឃាតកម្មប៉ុន្មាននាទីខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ហើយត្រូវបានបញ្ជូនទៅស្នងការរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ៕ប្រភពVOD
http://vodhotnews.com/2016/07/the-authorities-transfer-the-suspect-to-the-first-court