ត្រឡប់ក្រោយ

លោក ខៀវ កាញារីទ្ធ​៖ Global Witness មាន​ជម្លោះ​ជា​បុគ្គល​ជាមួយ​សម្តេច ហ៊ុន សែន​

 

កាលពី​ព្រឹក​ថ្ងៃទី​១១​កក្កដា​នេះ មន្ត្រីជាន់ខ្ពស់​ដ៏​ល្បីឈ្មោះ​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​មួយចំនួន​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី និង​របាយការណ៍ Global Witness ដែល​ផ្សាយ​អំពី​ការក្តោបក្តាប់​សេដ្ឋកិច្ច​នៃ​គ្រួសារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​កម្ពុជា​។​
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​រិះគន់​អ្នកសរសេរ​របាយការណ៍​របស់ Global Witness ថា​ពួកគេ​បាន​បង្វែរ​«​បាយបិណ្ឌ ជា​បាយបាត្រ​» និង​មាន​ចរិត​បន្លំ​ពលរដ្ឋ​ខ្មែរ​។ លើសពីនេះ លោក ខៀវ កាញារីទ្ធ ក៏បាន​អះអាង​ផងដែរ​ថា Global Witness មានទំនាស់​បុគ្គល​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​« Global Witness មានទំនាស់​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​ជា​បុគ្គល​។ កម្មវិធី​របស់ Global Witness នៅ​កម្ពុជា គឺ​សង្គ្រាម​បុគ្គល​រវាង Global Witness និង​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​»​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​យ៉ាងនេះ​តប​ទៅ​អ្នកកាសែត​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​សួរ​លោក​ពី​មូល​ហេតុដែល Global Witness ចេញផ្សាយ​របាយការណ៍​ថ្មីៗ​របស់ខ្លួន​ទាក់ទង​នឹង​ជំនួញ​របស់​គ្រួសារ​នាយករដ្ឋមន្ត្រី​។​តាមរយៈ​ការពន្យល់​របស់លោក ខៀវ កាញារីទ្ធ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ការិយាល័យ​របស់លោក នោះ ការដែល​សមាជិកគ្រួសា​រ​នាយករដ្ឋមន្ត្រី​មាន​ភាគហ៊ុន​ខ្លះ​នៅតាម​ក្រុមហ៊ុន​នោះ វា​មិនមែនជា​ក្តោប​ក្តាប់​សេដ្ឋកិច្ចកម្ពុជា​រប​ស់​គ្រួសារ​នាយករដ្ឋមន្ត្រី​នោះឡើយ​។​ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=42004&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា