ត្រឡប់ក្រោយ

ជំនួយការ៖ លោក កែម ឡី ធ្លាប់ទាំងរងការគំរាមសម្លាប់​និងការសន្យាឲ្យតួនាទី

 

ជំនួយការលោក កែម ឡី រៀបរាប់ថាលោក កែម ឡី រងការគំរាមកំហែងខ្លាំងតាំងពីចុងខែឧសភា ដោយគំរាមឲ្យឈប់និយាយរឿងសង្គម ហើយគេនឹងផ្តល់តំណែងនិងទ្រព្យសម្បត្តិសម្រាប់រស់នៅសុខស្រួល។កញ្ញា លុយ ដានី ជាជំនួយការរបស់លោក កែម ឡី រយៈពេល៥ឆ្នាំមកនេះរៀបរាប់ថា រាល់ពេលមានការគំរាមកំហែង លោក កែម ឡី តែងតែប្រាប់ទៅក្រុមការងារឲ្យជួយផ្តល់យោបល់ដើម្បីដោះស្រាយ។ កញ្ញាកត់សម្គាល់ថាការគំរាមកំហែងនេះកើតឡើងជាបន្តបន្ទាប់ ហើយកាន់តែខ្លាំងទៅៗតាំងចុងខែឧសភាមក។កញ្ញា លុយ ដានី បញ្ជាក់ថាលោក កែម ឡី មិនដែលបញ្ជាក់ប្រាប់ពួកគាត់ថាក្រុមណាឬបុគ្គលណាម្នាក់ជាអ្នកគំរាមកំហែងនោះទេ គ្រាន់តែប្រាប់ថាមានគេគំរាមសម្លាប់គាត់ បើនៅតែបន្តនិយាយរឿងសង្គមទៀត។ កញ្ញាបន្តថា៖ “ប្រហែលជាប៉ុន្មានអាទិត្យហ្នឹងទេ ដោយសារតែពួកយើងមានគម្រោងចុះទៅសិក្សាជាមួយគាត់ គ្រាន់តែឡើងឡានភ្លាមគាត់ប្រាប់ពួកខ្ញុំថា គាត់មានរឿងចង់ពិភាក្សាជាមួយក្រុម ហើយគាត់ប្រាប់ថាគេប្រាប់ថាមិត្តិភ័ក្តិគាត់ប្រាប់ថា គេមិនទុកឲ្យគាត់រស់នៅយូរទេ គេកំពុងតែរកវិធី។ ហើយគាត់ក៏ប្រាប់ពួកខ្ញុំថាពេលវេលា សម្រាប់ខ្លួនគាត់មានមិនច្រើនប៉ុន្មានទេ។ដានី រៀបរាប់ទៀតថាជាញឹកញាប់ក៏មានសន្យាផ្តល់ទ្រព្យសម្បត្តិនិងតំណែងដល់លោក កែម ឡី ជាថ្នូរនឹងការឈប់ឲ្យនិយាយរឿងសង្គមតែលោក កែម ឡី មិនព្រម។ កញ្ញាបន្តថា៖ “ដែលលោកគ្រូ(កែម ឡី)វិភាគខ្លាំងៗហ្នឹងក៏មានគេរកទិញដែរ ហើយគាត់តែងប្រាប់ក្រុម។ ភាគីគេចង់ឲ្យគាត់មិនឈឺឆ្អាលរឿងសង្គមទៀត គឺឲ្យគាត់ទៅសោយសុខ“។ប្រភពVOD

 

http://vodhotnews.com/2016/07/kem-ley-was-threatened-to-be-killed-and-given-position

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា