សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១១ (The 11 ASEM Summit) មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ កក្កដា នៅទីក្រុងអូឡង់បាទ័រ ប្រទេសម៉ុងហ្គោល តបតាមការអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក ត្សាឃីអាហ្គីន អែលប៊ែឌូរ្យ ( Tsakhigiin Elbegdori)។ក្នុងកិច្ចប្រជុំនេះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើប្រធានបទ«ការតភ្ជាប់ផ្នែកទន់»។ ក្រៅពីកិច្ចប្រជុំអាស៊ី-អឺរ៉ុប នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយលោក លី ខឹឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន លោក ស៊ីន ហ្សូអាបេ ( Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន និងលោកស្រី ប៉ាក គឿនហេ (Park Geun-hye)ប្រធានាធិបតីកូរ៉េខាងត្បូង។
កិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១១ នេះ នឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនរួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមក កសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ,ទិសដៅអនាគតរបស់ ASEM ,ការប្រែប្រួលអាកាសធាតុ ,ការអភិវឌ្ឍនប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ,ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ, សន្តិសុខថាមពល, សន្តិសុខស្បៀង ,ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ប្រភពថ្មីៗ
https://www.thmeythmey.com/?page=detail&ctype=article&id=42055&lg=kh&