ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន ថា នៅ​ពន្ធនាគារ មាន​សុវត្ថិភាព​ជាង​នៅក្រៅ លោក សុខ ឥសាន ជូនពរ​...


សភា​ស៊ើបសួរ​របស់​សាលាឧទ្ធរណ៍ បាន​ច្រានចោល​សំណើសុំ​មោឃភាព​នីតិវិធី​ការឃុំខ្លួន​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ល្បី​ខាង​រិះគន់​រឿង​ព្រំដែន។ លោក អ៊ុំ សំអាន ចាត់ទុក​ការសម្រេច​របស់​ឧទ្ធរណ៍​នេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក មុននឹង​លោក​ចំអក​ថា សុខចិត្ត​នៅក្នុង​ពន្ធនាគារ ប្រសើ​ជាង​នៅក្រៅ​ឃុំ ដែល​អាចមាន​វាសនា​ដូច​លោក កែម ឡី​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ចាត់ទុក​ការ​ចំអក​របស់លោក អ៊ុំ សំអាន ជាការ​បង្ខូច​កេរ្តិ៍ឈ្មោះរ​ដ្ឋា​ភិ​បាល ដើម្បី​កេងចំណេញ​នយោបាយ​។​
«​ខ្ញុំ​នៅក្នុង​ពន្ធនាគារ មាន​សុវត្ថិភាព​ជាង​នៅក្រៅ​ពន្ធនាគារ ព្រោះ​បើ​នៅក្រៅ​អាចមាន​វាសនា​ដូច​លោក កែម ឡី ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​»​។ នេះ​ជាការ​ចំអក​របស់លោក អ៊ុំ សំអាន ដែល​មិន​ពេញចិត្ត​នឹង​ការសម្រេច​របស់​សភា​ស៊ើបសួរ​របស់​សាលាឧទ្ធរណ៍ ដែល​បាន​ច្រានចោល​សំណើសុំ​មោឃភាព​នីតិវិធី​ការឃុំខ្លួន​លោក​។ 
ថ្លែង​ចំពោះមុខ​អ្នកកាសែត​ព្រឹក​នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឃុំ​ខ្លួន​ដោយសារ​រិះគន់​លើ​ករណី​រឿង​ព្រំដែន​រូបនេះ ចាត់ទុក​ការសម្រេច​របស់​ឧទ្ធរណ៍  ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក មុននឹង​លោក​ចំអក​ទៀតថា «​អ្នកស្នេហាជាតិ អ្នកការពារ​ព្រំដែន ត្រូវ​ជាប់គុគ ហើយ​អ្នក​កាត់​ដី​ឲ្យ​យួន​បែរជា​រួចខ្លួន និង​មាន​ឈ្មោះថា ជា​អ្នកស្នេហាជាតិ​»​។ ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=42049&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា