ត្រឡប់ក្រោយ

ពលរដ្ឋ​មួយ​ចំនួន​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ដែល​រឹប​អូស​រូបថត​លោក កែម ឡី

 

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្រុង​កំពង់ចាម សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​បាន​រឹប​អូស​យក​រូបថត​លោក​បណ្ឌិត កែម ឡី និង​កម្រង​ផ្កា ព្រម​ទាំង​រ៉ឺម៉ក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​ទៅ​អធិការ​ក្រុង នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា។ ហេតុការណ៍​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ដោយ​គ្រាន់​តែ​សិទ្ធិ​គោរព​ចំពោះ​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត ក៏​ត្រូវ​បាន​អាជ្ញាធរ​គាប​សង្កត់​ដែរ។ បញ្ហា​នេះ ស្នងការ​ខេត្ត​បញ្ជាក់​ថា ដោយសារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម យក​រូបថត​លោក កែម ឡី ដង្ហែ និង​ដាក់​កន្លែង​សាធារណៈ​គ្មាន​ការ​អនុញ្ញាត។រូបថត​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​គ្រឿង​រណ្ដាប់​ថ្វាយ​សម្រាប់​គោរព​វិញ្ញាណក្ខន្ធ រួម​មាន​ផ្កា ផ្លែ​ឈើ និង​រ៉ឺម៉ក សម្រាប់​ដឹក​រូបថត ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម នាំ​យក​ពី​ផ្សារ​បឹងកុក មក​រក្សា​ទុក​នៅ​អធិការ​ក្រុង​ប្រមាណ ២​ម៉ោង ទើប​ប្រគល់​ឲ្យ​ម្ចាស់​រូប​វិញ។ មូលហេតុ​អាជ្ញាធរ​ព្រម​ប្រគល់​ឲ្យ​ម្ចាស់​រូប ក្រោយ​ពេល​ពួក​គាត់​ព្រម​ធ្វើ​កិច្ចសន្យា​ថា មិន​ឲ្យ​មាន​សកម្មភាព​នោះ​ត​ទៅ​ទៀត។សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​បាន​ហៅ​ធ្វើ​កិច្ចសន្យា គឺ​អ្នកស្រី គិន ស្រីអូន។ប្រភពRFA

http://www.rfa.org/khmer/news/human-rights/Residents-in-KampongCham-disappointed-that-authorities-revoked-photo-Kem-Ley-07122016093139.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា