ត្រឡប់ក្រោយ

ឃាតកម្ម​លើ​លោក កែម ឡី​៖ CNRP ចង់​ជជែក​ជាមួយ​CPP ដើម្បី​បញ្ចៀស​ការ​លាប​ពណ៌​

 

គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ជំហ​ចង់​ជួប​ជជែក​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លើ​ករណី​ស្លាប់​របស់លោក កែម ឡី ក្នុង​គោលបំណង​រក​ចំណុច​ស៊ើបអង្កេត​រួមមួយ ដើម្បី​បញ្ចៀស​ការ​លាប​ពណ៌​គ្នា​ទៅវិញទៅមក​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បដិសេធ​សំណើរ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ហេតុផល​ថា ការជួបគ្នា​រវាង​គណ​បក្ស​ទាំងពីរ គ្មាន​ប្រយោជន៍​ទេ ព្រោះ​វា​នាំ​តែ​រាំងស្ទះ​ដល់​ដំណើរការ​សមត្ថកិច្ច និង​តុលា​ការដែល​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​លោក កែម ឡី នេះ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង សម្គាល់​ឃើញថា ករណី​ឃាតកម្ម​បាញ់សម្លាប់​លោក កែម ឡី នេះ​ជា​រឿង​សាហាវ​ឃោ​ឃៅ ដែល​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន ដាក់​ការសង្ស័យ​និង​បង្កើត​រឿងប្រឌិត​ចោទប្រកាន់ និង​លាប​ពណ៌​គ្នា​ទៅវិញទៅមក ក្នុងន័យ​នយោបាយ​។ លោក អេង ឆៃអ៊ាង ដែល​មិន​ចង់​ឲ្យ​មានការ​លាប​ពណ៌​គ្នា​លើ​ករណី​ស្លា​ប់លោក កែម ឡី នេះ​បាន​ទទូច​សុំ​ជួប​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​រក​ចំណុច​ស៊ើបអង្កេត​ឯករាជ្យ​រួមគ្នា​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​គោលបំណង​បញ្ចៀស​ការចោទប្រកាន់​គ្នា និង​ការ​លាប​ពណ៌​គ្នា​ពី​សំណាក់​អ្នកនយោបាយ និង​អ្នកគាំទ្រ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​។​ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=42086&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា