ត្រឡប់ក្រោយ

លោក ផៃ ស៊ី​ផាន មិន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ព្រោះ​ខ្លាច​មាន​ករណី​ដូច​កញ្ញា ធី សុវណ្ណ​ថា​

 

លោក ផៃ ស៊ី​ផាន យល់ថា លោក​កែម ឡី មិនមែនជា​វីរបុរស​របស់​ជាតិ ឬ​ឥស្សរជន​ក្នុង​រដ្ឋាភិបាល ដែល​ត្រូវគេ​ធ្វើ​ពិធី​បុណ្យសព​តាមផ្លូវ​រដ្ឋ ហើយ​ដែល​តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​គោរព​វិញ្ញាណក្ខន្ធ​នោះឡើយ​។  ម្យ៉ាង​សម្រាប់ លោក ផៃ ស៊ី​ផាន ដំបូង​ឡើយ​លោក ក៏​ចង់ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដែរ តែ​ក្រោយ​មាន​ករណី បណ្តេញ​កញ្ញា ធី សុវណ្ណ​ថា លោក​បានសម្រេច​ដូរ​ចិត្ត​មិន​ទៅវិញ​។ សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក កែម ឡី មិន​ទោមនស្ស​ចំពោះ​ការលើកឡើង​របស់លោក ផៃ ស៊ី​ផាន តែ ព្រោះ​ព្រះអង្គ​យល់ថា ជា​សិទ្ធិ​របស់​មន្ត្រី​រូបនេះ​។ លោក ផៃ ស៊ី​ផាន បាន​ផ្លាស់ប្តូរ​ចិត្ត​លែង​ទៅ​គោរព​វិញ្ញាណ​លោក កែម ឡី ដល់​វត្ត​ចាស់​វិញ បន្ទាប់ពី​មាន​ករណី​អ្នកចូលរួម​ពិធីបុណ្យ​សព​លោក កែម ឡី មួយចំនួន ដែល​បណ្តេញ​កញ្ញា ធី សុវណ្ណ​ថា ចេញពី​ទីកន្លែង​បុណ្យសព​កាលពី​ថ្ងៃទី ១១ ខែកក្កដា​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី បញ្ជាក់ថា កន្លងមក​គណៈកម្មកា​រ​រៀបចំ​ពិធី​បុណ្យសព​លោក កែម ឡី បានរៀបចំ​ពិធី​បុណ្យសព​នេះ​ដូចជា​ពិធី​បុណ្យសព​របស់​បក្ស មិនមែនជា​ការរៀបចំ ឬ​ការសម្រេចចិត្ត​របស់​ក្រុមគ្រួសារ​លោក កែម ឡី ។ « ធ្វើ​ឲ្យ​គេ​រអា លែង​ហ៊ាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ី​ផាន ទន្ទឹមនឹង​លើកឡើងថា រូបលោក​នឹង​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ពី​ចម្ងាយ​។ ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=42089&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា