ត្រឡប់ក្រោយ

CNRP ថា តុលាការ​កំពុង​រំលោភសិទ្ធិ​សេរីភាព​ឯកឧត្តម កឹម សុខា

 

តុលា​ការចេញ​ សេចក្ដីសម្រេច​ដាក់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់ ​តុលាការ ដែល​ឯកឧត្តម កឹម សុខា កំពុង​ជាប់​បទ​ចោទ​«​បដិសេដ​ក្នុងការ​ចូលខ្លួន​»​។ ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ យល់ថា ការសម្រេច​របស់​តុលាការ​នេះ គឺជា​ការរំលោភ​សិទ្ធិសេរីភាព​ឯកឧត្តម កឹម សុខា​។​ក្រុម​សមាជិកសភា ចាត់ទុក​ទង្វើរ​របស់​តុលាការ​នេះ គឺ​បង្ហាញ​កាន់តែច្បាស់​ថា ករណី​ឯកឧត្តម កឹម សុខា គឺជា​រឿង​នយោបាយ​។​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៤​កក្កដា របស់​សមាជិក​សភាគ​ណ​បក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការសម្រេច​របស់​តុលា​ការដែល​ដាក់​ឲ្យ​ឯកឧត្តម កឹម សុខា ជា​អ្នកតំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ គឺជា​ការរំលោភ​សិទ្ធិសេរីភាព​តំណាងរាស្ត្រ និង​ការរំលោភ​ម្ដង​ហើយ​ម្ដងទៀត​ទៅលើ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំ​ឮ​កថា មាត្រា​៨០ រដ្ឋធម្មនុញ្ញ បាន​ចែងថា តំណាងរាស្ត្រ​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន ដោយ​មិនបាន​លើក​អភ័យឯកសិទ្ធិសភា​នោះទេ​។ ហើយ​រហូតមក​ដល់ពេលនេះ សភា ពុំបាន​បំពេញ​តាម​និតិ​វិធី​ត្រឹមត្រូវ ដែល​ច្បាប់​បានកំណត់​ឡើយ​។​ប្រភពថ្មីៗ

https://thmeythmey.com/?page=detail&ctype=article&id=42102&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា