ត្រឡប់ក្រោយ

សាលា​រាជធានី នឹង​សម្រួល​ដល់​ការ​ហែរ​សព​លោក កែម ឡី ទៅ​តាកែវ​

 

សាលា​រាជធានី​ ភ្នំពេញ​បានសម្រេច​បង្កើត​ក្រុមការងារ​មួយ ដើម្បី​សម្រួល​ដល់​ការ​ដង្ហែសព លោក កែម ឡី ទៅកាន់​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ បើតាម លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ការសម្រេច​បង្កើត​ក្រុមការងារ​នេះ គឺ​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ប្អូនប្រុស​សព លោក កែម ឡី និង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ក្នុង​ក្រុង ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​។​សាលា​រាជធានី​ ភ្នំពេញ​សម្រេច​បង្កើត​ក្រុមការងារ​មួយ ដើម្បី​សម្រួល​ដល់​ការ​ដង្ហែ​សព លោក កែម ឡី ទៅកាន់​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ តាម​គម្រោង សព​លោក កែម ឡី នឹង​ដង្ហែ​ចេញពី វត្ត​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខ​ព្រះរ​បម​រាជវាំង ទៅកាន់​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា​។ 
 លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រូបលោក​ផ្ទាល់ គឺជា​ប្រធាន​ក្រុមការងារ ដែល​នឹង​ជួបប្រជុំ​ជាមួយ​អ្នកពាក់ព័ន្ធ​នៅ​រសៀល​នេះ​។ លោក ឃួ​ង ស្រេង ដែលជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ផង​នោះ បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៖« យើង​នឹង​ប្រជុំ​នៅ​ម៉ោង​៣​រសៀល​នេះ ជាមួយ​កម្លាំង​នគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ អាជ្ញាធរ​ខណ្ឌ និង​សាច់ញាតិ​របស់​សព ក៏​យើង​អញ្ជើញ​ឲ្យ​មក​ចូលរួម​ប្រជុំ​ដែរ ដើម្បី​ជជែក​ពី​ការងារ​ហែរ​សព​។ ចំនួន​កម្លាំង​នគរបាល និង​បែងចែក​តាម​គោលដៅ​នានា​នៅតាម​ផ្លូវ​ដែល​សព​ត្រូវ​ហែរ​កាត់ យើង​ក៏​កំណត់​នៅ​ល្ងាច​នេះដែរ​»​ ប្រភពថ្មីៗ

https://thmeythmey.com/?page=detail&ctype=article&id=42128&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា