គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងដែលកើតឡើងពីការច្របាច់បញ្ចូលគ្នា រវាងគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី នឹងរៀបចំខួបនៃការបង្កើតបក្ស៤ឆ្នាំ នៅ ថ្ងៃទី១៨ខែកក្កដានេះ។សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ខែកក្កដា បាន បញ្ជាក់ថា គណបក្សនេះនឹងរៀបចំខួប៤ឆ្នាំនេះ នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះ ជាតិនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។គណបក្សសង្គ្រោះជាតិ បង្កើតឡើងនៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាកន្លែងដែលថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី ចរចាហើយព្រមព្រៀងច្របាច់បញ្ចូលគ្នា។ មូលហេតុដែលគណបក្សសង្គ្រោះជាតិ ជ្រើសយកថ្ងៃទី១៨ គឺគណបក្សនេះ បញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សត្រៀមចូលរួម ដង្ហែសពលោក កែម ឡី ដែលគម្រោងចាស់គ្រោងហែនៅថ្ងៃទី១៧ខែកក្កដា។ប្រភពVOD
http://vodhotnews.com/2016/07/cnrp-prepare-4-year-they-born