គណបក្សប្រឆាំងអះអាងថាមន្ត្រីរបស់ខ្លួនចំនួន៥រូបដែលមានតួនាទីសំខាន់ក្នុងសភានឹងចូលប្រជុំនៅមន្ទីររដ្ឋសភានៅដើមសប្តាហ៍ក្រោយនេះ ដើម្បីសួរដេញដោលក្រសួងយុត្តិធម៌ពីនីតិវិធីដែលខ្លួនគិតថាបានរំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលធានាដោយរដ្ឋធម្មនុញ្ញ។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការកណ្តាលគណបក្សកាលពីថ្ងៃទី១៥ខែកក្កដានេះថានៅព្រឹកថ្ងៃទី១៨ខែកក្កដា រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍។ លោកថាគណបក្សសង្គ្រោះជាតិនឹងបញ្ជូនប្រធានគណៈកម្មការសភារបស់ខ្លួនទាំង៥រូបទៅចូលរួមក្នុងកិច្ចប្រជុំនោះ។លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថាក្នុងកិច្ចប្រជុំនោះគណបក្សសង្គ្រោះជាតិនឹងសួរដេញដោលករណីក្រសួងយុត្តិធម៌ស្នើប្រធានរដ្ឋសភាឲ្យតុលាការអាចបន្តនីតិវិធីលើតំណាងរាស្ត្រ លោក តុ វ៉ានចាន់ និងលោក ពិន រតនា ទាំងមានអភ័យឯកសិទ្ធសភា។លោកថា៖ «ជាឱកាសមួយនៅថ្ងៃទី១៨ខែកក្កដានេះគឺយើងមានការតស៊ូមតិដើម្បីពន្យល់គ្នាឲ្យយល់ទៅលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញក៏ដូចមាត្រាដទៃៗទៀតនៅក្នុងលក្ខន្តិកនៃអ្នកតំណាងរាស្ត្រ»។ប្រភពVOD
http://vodhotnews.com/2016/07/%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%86%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%90%e1%9e%b6%e1%9e%93%e1%9e%b9%e1%9e%84%e1%9e%94%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%9f%e1%9e%bd