ត្រឡប់ក្រោយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បារម្ភ​ពី​សុវត្ថិភាព​និស្សិត​កម្ពុជា​នៅទួ​គី​

 

លោកនាយកករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្ដីបារម្ភរបស់លោកចំពោះនិស្សិតកម្ពុជាចំនួន ១១៥នាក់ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងប្រទេសទួគី ខណៈដែលប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពចលាចល ក្រោយរដ្ឋប្រហារយោធាមិនបានសម្រេចកាលពីយប់មិញ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្ដីបារម្ភនេះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃនេះ ខណៈលោកកំពុងស្ថិតនៅក្នុងប្រទេសម៉ុងហ្គោលី ជាទីដែលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ី-អឺរ៉ុប។លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅដល់និស្សិតកម្ពុជា ឲ្យស្ថិតនៅឲ្យឆ្ងាយពីការពាក់ព័ន្ធនឹងចលនាណាមួយ នៅក្នុងប្រទេសទួគី និងខិតខំការពារសុវត្ថិភាពផ្ទាល់ខ្លួន។ប្រទេសទួគី បានធ្លាក់ទៅក្នុងស្ថានភាពចលាចលកាន់តែខ្លាំង បន្ទាប់ពីក្រុមយោធារបស់ប្រទេសនេះ ធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីមិនបានសម្រេចកាលពីយប់មិញ។រហូតមកដល់រសៀលថ្ងៃនេះ មនុស្សដល់ទៅ ៩០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការប៉ះទង្គិចនានានៅទូទាំងប្រទេស ហើយមនុស្សរាប់រយនាក់រងរបួស ខណៈដែលទាហានជាង ១៥០០នាក់ ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួន៕។ប្រភពVOD

http://vodhotnews.com/2016/07/hun-sen-concern-the-safety-of-students-in-turkey

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា