រដ្ឋមន្ត្រី ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសម្តែងការសោកស្តាយ ដោយសារតែភាគីរដ្ឋាភិបាល និងសភា ដែលមានបំណងចង់ទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី តែពួកគេមិនអាចទៅបាន ដោយសារតែ មានការ «កាង» ពីក្រុមមនុស្សមួយចំនួនតូច។ លោក ខៀវ កាញារីទ្ធបានថ្លែងយ៉ាងនេះ ពីក្នុងកិច្ចប្រជុំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ដែលត្រូវបានរៀបចំនៅក្នុងសណ្ឋាគារភ្នំពេញ។«កន្លងមក ខាងសភា និងខាងរដ្ឋាភិបាល មិនអាចទៅគោរពវិញ្ញាណក្ខន្ធរបស់លោក កែម ឡី ដោយសារតែមានការគំរាមកំហែងពីក្រុមមួយចំនួនតូច។ ហើយនេះជាការខាតបង់ធំណាស់»។ នេះជាការអធិប្បាយរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីលោកបានស្នើឲ្យក្រុមការងារអ្នកតាក់តែងសេចក្តីព្រាងច្បាប់ ក្រោកឈររម្លឹកវិញ្ញាណក្ខន្ធលោក កែម ឡី មុននឹងចាប់ផ្តើមកិច្ចពិភាក្សាសេចក្តីព្រាងច្បាប់៕
https://thmeythmey.com/?page=detail&ctype=article&id=42213&lg=kh